“
រឿង ជាងធ្វើស្បែកជើងនិងសត្វលាចចេស (រឿងនិទានអេស្ប៉ាញ)
កាលពីព្រេងនាយ នៅក្រុងបាសេឡូណា មានជាងធ្វើស្បែកជើងម្នាក់ខំផលិតស្បែកជើងលក់ តែមិនសូវមានមនុស្សមកទិញប៉ុន្មានទេ ខ្លះរអ៊ូថាមិនស្អាត ខ្លះរអ៊ូថាយកស្បែកមិនល្អមកធ្វើ ខ្លះក៏ថាទឹកដៃមិនល្អជាដើម។ ក្រោយមកគេក៏សម្រេចចិត្តប្តូរទៅរកស៊ីនៅឯក្រុងម៉ាឌ្រីតវិញ ហើយរៀបចំអីវ៉ែអីវ៉ាន់និងស្បែកជើងទាំងប៉ុន្មានដាក់លើខ្នងលា ធ្វើដំណើទៅម៉ាឌ្រីត។ លុះធ្វើដំណើរមកដល់ផ្លូវបំបែក លានោះមិនព្រមដើរតាមផ្លូវដែលម្ចាស់បញ្ជាទេ វាចចេសទាញទៅរកផ្លូវមួយទៀតដែលវាចង់ទៅ ទីបំផុតជាងស្បែកជើងក៏បង្ខំចិត្តដើរទៅ
...more
”
―
―

















