Goodreads helps you follow your favorite authors. Be the first to learn about new releases!
Start by following Mang Chet.

Mang Chet Mang Chet > Quotes

 

 (?)
Quotes are added by the Goodreads community and are not verified by Goodreads. (Learn more)
Showing 1-24 of 24
“មានជីវិតគឺមានទុក្ខ, ជីវិតកើតមកគឺមានទុក្ខលំបាកណាស់។ អ្នកបង្កើតគេមក អ្នកកំពុងតែបង្កើតទុក្ខឲ្យគេខ្លាំងណាស់។ ហេតុអ្វីក៏អ្នកនិយាយថា អ្នកស្រឡាញ់កូន។ បើអ្នកស្រឡាញ់កូន ហេតុអ្វីក៏អ្នកបង្កើតទុក្ខឲ្យកូន។ ជាការពិតណាស់ អ្នកមិនមែនស្រឡាញ់កូនទេ គឺអ្នកស្រឡាញ់ខ្លួនឯង ព្រោះតែគំនិតដ៏ល្ងង់ខ្លៅរបស់អ្នក ខ្លាចជីវិតអ្នកសោះកក្រោះបើគ្មានកូន ឬក៏ដោយសារគំនិតដ៍អាត្មានិយមរបស់អ្នក អ្នកបានបង្កើតកូនមក ព្រោះតែចង់ឲ្យកូនចិញ្ចឹមខ្លួន បម្រើខ្លួនអ្នក អ្នកបានបង្កើតកូនមកឲ្យរស់នៅ លើផែនដីដ៍សែនឈឺចាប់នេះ។ គួរឲ្យអនិច្ចា មនុស្សល្ងង់ខ្លៅទាំងឡាយ!”
Mang Chet
“អ្នកដែលសន្យាងាយក៏ងាយនឹងភ្លេចសន្យាឬធ្វើមិនបានតាមពាក្សសន្យា ។
អ្នកដែលមិនងាយនឹងសន្យាក៏មិនងាយនឹងភ្លេចពាក្យសន្យា។”
Mang Chet
“ខ្ញុំមិនមែនជាមនុស្សឈ្លើយនោះទេ ខ្ញុំគ្រាន់តែចង់និយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ ឬមួយអ្នកចង់បានពាក្យកុហក បើអញ្ចឹងមែន សូមទោសអ្នករកមនុស្សខុសហើយ។”
Mang Chet
“មនុស្សទាំងអស់តែងតែចង់បានសេរីភាព ប៉ុន្ដែពួកគេមិនចង់ពាក់ព័ន្ធនឹងនយោបាយ ដូច្នេះទុកឲ្យពួកជនពាលជាអ្នកផ្ដល់សេរីភាពឲ្យពួកគេចុះ។”
Mang Chet
“នៅពេលដែលអ្នកស្លាប់ទៅ មិនមែនគេឲ្យតម្លៃអ្នកថាជាមនុស្សមានតម្លៃ ព្រោះអ្នកមានលុយច្រើន ឬមានសញ្ញាប័ត្រធំនោះទេ តែព្រោះតែជាសមិទ្ធិផល្អសម្រាប់មនុស្សជាជាតិ។”
Mang Chet
“យើងតែងតែស្អប់មនុស្សណាដែលមានអំនួត ចុះហេតុអ្វីបានជាមនុស្សប្រភេទនោះ នៅតែអួត បើដឹងថាអួតគេស្អប់ហើយ នោះក៏ព្រោះតែមនុស្សនោះជាប់នឹងលោកធម៌មួយគឺសរសើរ ចង់ឲ្យអ្នក ដទៃសរសើរខ្លួន ។”
Mang Chet
“សុខឬទុក្ខបណ្ដាលមកពីចិត្តរបស់យើង។ បើចិត្តរបស់យើងជាប់ជំពាក់នឹងរឿង អ្វីមួយ នោះយើងនឹងកើតទុក្ខដោយសាររបស់នោះ។ បើយើងជាប់ជំពាក់នឹង ការមានបាន នោះយើងនឹងកើតទុក្ខដោយសារតែ ចង់មានបាននោះឯង។”
Mang Chet
“ពូកែនិយាយពីបញ្ហា មិនមែនមានន័យថាពូកែដោះស្រាយបញ្ហានោះទេ ហើយអ្នកដឹកនាំគឺជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកនិយាយពីបញ្ហានោះទេ។”
Mang Chet
“ចំណុចបួនយ៉ាងដែលព្រះពុទ្ធទ្រង់មិនឲ្យមនុស្សសាមញ្ញនិយាយ ទី១ អំពីកម្ម ធ្វើចេះនាំឲ្យបានអញ្ចុះ ធ្វើអញ្ចុះនាំឲ្យបានអញ្ចេះ។ ទី២ ពុទ្ធវិស័យ អំពីនិយាមរបស់ព្រះពុទ្ធ។ ទី៣ អំពីឈាន លក្ខណៈរបស់ឈាន ។ និងទី៤ កំណើតរបស់មនុស្ស ។ ប៉ុន្ដែមនុស្សធម្មតាចូលចិត្តនិយាយណាស់ ទាក់ទងនឹងរឿងកម្ម ជាពិសេស គ្រូូធម្មាចារ្យទេសនាតាមវិទ្យ ចូលចិត្តណាស់ និយាយ ធ្វើបុណ្យនេះ នាំឲ្បបាននោះ ធ្វើបុណ្យនោះនាំឲ្បបាននេះ ខ្លួនឯងខ្វាក់សោះហ្នឹង។ រឿងដែលថាកម្មរបស់សត្វពីជាតិមុន សាងយ៉ាងម៉េច នាំឲ្បបានក្នុងជាតិនេះយ៉ាងដូចម្ដេច មានតែព្រះពុទ្ធទេ ដែលអាចដឹង ព្រោះព្រះពុទ្ធមាន សព្វញ្ញុុតញ្ញាណ ។ ចំណែកគ្រូូធ្មប់ឯង អត់មានញ្ញាណនោះទេ អញ្ចឹងកុំប្រឹងធ្វើដូចខ្លួនឯងមានញ្ញាណនោះ ជាអ្នកដឹងជោគវាសនា អតីតកាលរបស់សត្វអី ព្រោះខ្លួនឯងខ្វាក់ទេ ។”
Mang Chet
“ការអនុវត្តដោយគ្មានទ្រឹស្ដីប្រៀបដូចមនុស្សពិការភ្នែក មានទ្រឹស្ដីតែគ្មានការអនុវត្តប្រៀបដូចមនុស្សពិការអវៈយវៈអញ្ចឹងឯង។”
Mang Chet
“សារជាតិរបស់មនុស្សគឺលំបាកកែបំផុត។ សម្រាប់គួរអនាគត, បើអ្នករកឃើញថាសារជាតិរបស់គេ មិនត្រូវជាមួយអ្នក, ចូលអ្នកចាកចេញពីគេចុះ ទោះបីជាពេលនេះអ្នកស្រឡាញ់គេ ខ្លាំងប៉ុណ្ណាក៏ដោយ។ ព្រោះបើអ្នកនៅជាមួយគេ អ្នកនឹងរងទុក្ខ វេទនាជាអនេក។ ប្រៀបដូចជាទឹកនិងប្រេង ទោះបីជាអ្នកបន្ទន់ឥរិយាបទយ៉ាងណាក៏ដោយ ក៏មិនអាចនៅជាមួយគ្នា។ ទីោះបីជាអ្នកខំយកទឹកទៅលាយជាមួយសារជាតិផ្សេងៗ ដើម្បីបន្ស៊ីជាមួយប្រេង ក៏ធាតុទាំងពីរនេះមិនអាចចូលគ្នាបានដែរ។”
Mang Chet
“ភាពខុសគ្នារវាងប្រទេសរីកចម្រើន និងប្រទេសក្រីក្ររបស់យើង គឺដោយសារប្រជាពលរដ្ឋរបស់គេនិយាយស្ដាប់គ្នាបាន ចំណែកប្រជាពលរដ្ឋរបស់យើងនិយាយស្ដាប់គ្នាមិនបាននោះឯង។”
Mang Chet
“អ្នកដឹកនាំគឺជាអ្នកដែលជៈឥទ្ធិពល បើបុគ្គលនោះ មិនបានជៈឥទ្ធិពលទេ បុគ្គលនោះមិនមែនជាអ្នកដឹកនាំឡើយ គ្រាន់តែជាមនុស្សដែលនៅក្នុងដំណែង ជាអ្នកដឹកនាំតែប៉ុណ្ណោះ។”
Mang Chet
“គ្មានទាហានណាម្នាក់អាចបញ្ឈប់ការងារជាឧត្តមគិរបស់មនុស្សម្នាក់បានឡើយ រួមទាំងសេចក្ដីស្លាប់ផងដែរ។”
Mang Chet
“ម្នាក់ៗនាំគ្នាត្របាញ់ក្បាលទៅធ្វើការនៅប្រទេសកូរ៉េ ព្រោះប្រទេសនោះ សម្បូរធនធាន មានការងារ មានប្រាក់ខែច្រើន។ ចុះហេតុអ្វីយើងមិននាំគ្នា ធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសសម្បូរហូរហៀរដូចគេទៅ។ ទោះបីជាយើងទៅធ្វើការនៅប្រទេសគេបានប្រាក់ខែច្រើនយ៉ាងណាក៏មិនថ្លៃថ្នូរដូចប្រទេសរបស់យើងដដែរ។”
Mang Chet
“ចិត្តបុណ្យគឺជាចិត្តដែលចង់ជួយសង្គ្រោះមនុស្សតែម្យ៉ាង។ ឃើញអ្នកដទៃមានទុក្ខ ក៏មានចិត្តចង់ជួយគេ ឲ្យរួចចាកទុក្ខនោះ ដោយគ្មានជាប់ជំពាក់នឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។ បើអ្នកមានចិត្តបែបនេះ អ្នកគឺជាមនុស្សដែលមានចិត្តបុណ្យហើយ។ បើអ្នកធ្វើបុណ្យដើម្បីខ្លួនឯង ដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួនឯង ទាំងជាតិនេះ ឬជាតិក្រោយ អ្នកមិនមែនជាមនុស្សដែលមានចិត្តបុណ្យឡើយ។ ហើយបើមិនមែនបុុណ្យ តើមានរឿងអ្វីដែលអ្នកទទូលបានបុណ្យនោះ គឺមិនបានទេ។ ទោះបីជាអ្នករៀបរោងបុណ្យធំសម្បើមអស្ចារ្យ ឬនិមន្ត ព្រះសង្សល្បីៗយ៉ាងណា ក៏មិនបានបុណ្យដែរ។ សូមចាំហើយយកទៅគិតយល់ដើម្បីធ្លាក់ចូលទៅក្នុងចិត្ត ផងថា ការធ្វើបុណ្យគឺបាញ់ឆ្ពោះដើម្បីដទៃ ដោយគ្មានចង់បានអ្វីត្រឡប់ មកវិញ។”
Mang Chet
“ក្នុងការទទួលបានបទពិសោធន៍, យើងក៏ត្រូវចំណាយសម្រាប់វាមិនតិចដែរ។”
Mang Chet
“សំណាងកើតមានចំពោះតែមនុស្សណាដែលមានគំនិតតែប៉ុណ្ណោះ។”
Mang Chet
“ការអានសៀវភៅគឺអ្នកកំពុងតែបង្កើតសំណាងឲ្យខ្លួនឯងហើយ។”
Mang Chet
“ជីវិតចំពោះខ្ញុំ ខ្ញុំគិតថា បើគ្មានការងារដែលមានតម្លៃធ្វើ វាហាក់ដូចជាគ្មានតម្លៃគ្មានខ្លឹមសារ។ ហើយប្រសិនបើពេលនេះខ្ញុំស្លាប់ទៅ ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ចំពោះរឿងពីរ ទី១គឺមិនបានបំពេញការងារ ប្រកបដោយមនោសញ្ចេតនារបស់ខ្ញុំចំពោះជនទន់ខ្សោយទាំងឡាយ។ ទី២ មិនទាន់បានសងគុណលោក់ឪពុកអ្នកម្ដាយរបស់ខ្ញុំ ដែលយកចិត្តទុកដាក់ថែរក្សា ព្រួយបារម្ភសុខទុក្ខរបស់ខ្ញុំ។ ហើយក៏ស្ដាយទឹកចិត្តពូកគាត់ដែលខំប្រឹង ធ្វើការទាំងយប់ថ្ងៃព្រោះតែយើង តែយើងបែរជាមិនបានធ្វើប្រយោជន៍អ្វីសោះ។ចំពោះរឿងនេះបើខ្ញុំមិនបានធ្វើរឿងមានប្រយោជន៍សម្រាប់មនុស្សជាតិទេ ខ្ញុំពិតជាមានវិប្បដិសារី ទោះបីខ្ញុំចូលទៅក្នុងក្ដាមឈូសហើយក៏ដោយ។ ដោយសារកត្តាទាំងនេះហើយ បានជំរុញឲ្យខ្ញុំធ្វើការជួយអ្នកដទៃដោយគ្មានការនឿយណាយ នឿយហត់អ្វីឡើយ ហើយក៏ជាការពេញចិត្តរបស់ខ្ញុំដែរ។”
Mang Chet
“បើអ្នករវល់តែគិតពីសម្ដីមនុស្ស�ឥតបានការ,
អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកឡើយ។”
Mang Chet
“ប្រភពនៃការនិយាយបានបែងចែកជាពីរប្រភេទ៖ ទី១ការនិយាយចេញពីខួរក្បាល ហើយនិងទី២និយាយចេញពីបេះដូងឬចិត្ត។ នៅពេលដែលនិយាយទាក់ទង និងខួរក្បាល គឺគេ យាយ អំពីការយល់ឃើញ អំពីទស្សនៈ ឬគំនិត ។ ឧ. តើអ្វីទៅដែលហៅថានីតិរដ្ឋ? សំនួរនេះត្រូវតែទៅរកក្នុងខួរក្បាល មិនអាចទៅ រកក្នុង ដូងចិត្តបានទេ។ ហើយ នៅពេលដែលនិយាយ ទាក់ទងនឹងដូងចិត្ត ក៏យើងមិនអាចទៅរកក្នុងខួរក្បាល បានដែរ គឺត្រូវតែទៅរកនៅក្នុងចិត្ត។ ឧ. គេនិយាយថា យើងធ្វើនយោបាយមិនចង់បានអំណាច វាមិនដែលមាន។ សំនួរបែបនេះគឺត្រូវទៅរកក្នុងដូងចិត្ត មិនអាចទៅរកក្នុងខួរក្បាលទេ ពីព្រោះគេសួរទាក់ទងនឹងផ្លូវចិត្ត។ ដូច្នេះហើយយើងត្រូវបែងចែកឲ្យបានច្បាស់ ថា នៅពេលណាគេនិយាយភាសា ដូងចិត្ត ហើយនៅពេលណាគេនិយាយភាសា ខួរក្បាល។”
Mang Chet
“គ្មានមនុស្សណាម្នាក់ក្លាយជាអ្នកប្រាជ្ញ ឬបុគ្គលឆ្នើមដោយមិនបានអានសៀវភៅនោះទេ។”
Mang Chet
“បើអ្នកមានគំនិតតែគ្មានកន្លែងបញ្ចេញគំនិតនោះ ដូច្នេះអ្នកគួរតែសរសេរវាចុះ។”
Mang Chet