Thai Kimleang > Quotes > Quote > ចំរើន liked it

“រឿងនិទានជាភាសាអង់គ្លេសមួយ ដំណាលថាមានស្ដេចចក្រព័ធិរាជវង្វេងក្នុងព្រៃជ្រៅបែកហ្វូងមន្ដ្រីហ្លួង ព្រោះតែតាមដេញបាញ់សត្វព្រៃ ។ កណ្ដាលព្រៃស្ងាត់លឺសូរសម្លេងខ្យល់បក់ មែកឈើរេរាំទង្គិចសង្គៀតគ្នា ក្រូកក្រាកៗ សត្វបក្សីបក្សាយំ គួរជាទីមនោរម្យផង ជាទីគួរឲ្យខ្លាចផង ។ ព្រះរាជា មានចិត្តភិតភ័យបន្តិច អរសប្បាយបន្តិច សប្បាយជាមួយនឹងទិដ្ឋភាពនៃធម្មជាតិដ៏ត្រកាល ភ័យខ្លាចព្រោះថាមិនអាចរកផ្លូវទៅព្រះរាជវាំងវិញ ។ ពលរេសេនាស្ដាំឆ្វេង ហ្លួងមន្រ្តីភ័យស្លន់ស្លោព្រោះបាត់ព្រះរាជាជាអង្គជីវិតតម្កល់លើត្បូងរបស់ពួកខ្លួន ។ ពួកគេស្រែកផង រកផងតែពុំឃើញសោះ កើតការអស់សង្ឃឹមអង្គុយសំគុកគ្រប់ៗគ្នានៅឯវាលធំមួយ ។ ថ្លែងពីព្រះរាជា បន្ទាប់ពីចិត្តត្រេកត្រអាលនៅឯព្រៃ ក៏កើតការភ័យរកកលទួញកន្សៃសោកា ព្រោះថាមិនអាចទៅព្រះរាជវាំងវិញបាន ។ រំពេចនុះមានក្មេងឃ្វាលគោម្នាក់លេចមុខមក ឃើញព្រះរាជាក៏សួរថា ៖ អេ! លោកបង តើលោកបងឯងជាអ្នកណា? ហើយនៅឯណាដែរ?
ព្រះរាជានឹកក្នុងចិត្តថា យីអាក្មេងចំកួតនេះមិនស្គាល់ថា អញជាស្ដេចទេអី? ។ ព្រះរាជាតបក្នុងភាសាសាមញ្ញ៖ អើ! ប្អូនប្រុស បងវង្វេងផ្លូវហើយ ។ និយាយអឹញ្ចឹង តើប្អូនឯងមានធ្លាប់ស្គាល់ស្ដេចទេ ប្អូន? ។ ក្មេងឃ្វាលគោតប៖ ទេ ទេ មិនស្គាល់ទេ ស្ដេចជាអ្វី? ។ ព្រះរាជា៖ អើចាំបងប្រាប់ ហើយឲ្យមាសប្រាក់ជាច្រើនដល់ឯងទៀតផង បើឯងជូនបងផុតពីព្រៃនេះសំដៅទៅក្រុងវិញ ។ ក្មេងឃ្វាលគោ៖ អូ!! ខ្ញុំស្គាល់! ចាំខ្ញុំជូនទៅ ។ ជិះនៅលើខ្នងសេះព្រះរាជាប្រាប់ក្មេងឃ្វាលគោថា ៖ បើប្អូនឃើញអ្នកណា មិនលុតជង្គង់ ឱនក្បាលសំពះក្រាបទេ ជននោះឯងជាស្ដេច ចាំទុក ពេលប្អូនឯងឃើញ ប្អូនឯងនឹងដឹងថាស្ដេចជាអ្វី ហើយអស្ចារ្យយ៉ាងណា ។ ទីបំផុតព្រះរាជាក៏បានជួបនឹងហ្វូងមន្ត្រីវិញមែន ។ ពួកហ្វូងមន្ត្រីឃើញព្រះរាជា ហើយក៏ឱនកា្របសំពះទទួលព្រះរាជា ។ ព្រះរាជាបានហៅក្មេងឃ្វាលគោថា នែ៎ អាល្អិត ឯងឃើញហើយឬនៅ ថាអ្នកណាជាស្ដេច អំណាចខ្លាំងយ៉ាងណា មើលទៅ!! ក្មេងឃ្វាលគោតប៖ អូ!!អស្ចារ្យមែនខ្ញុំ ហា្អ!! ស្ដេចមាន ២ នាក់ ស្ដេចមាន ២នាក់។ អាណា អាណា? ស្ដេចស្រែកឡើង ។ ហ្អេ!! នុះគឺ លោកបងឯង ហើយម្នាក់ទៀតគឺខ្ញុំ ព្រោះលោកបងឯងប្រាប់ខ្ញុំថា អ្នកណាមិនឱនក្បាល លុតក្រាបជាស្ដេច ឥឡូវលោកបងឯងក៏មិនឱនក្បាលសំពះ ខ្ញុំក៏អឹញ្ចឹង ដូច្នេះខ្ញុំក៏ជាស្ដេចដែរ ។ ស្ដេចខឹងព្រោះដំបូងឡើយ ចង់អួតអំណាចប៉ុន្តែទីបំផុតត្រូវអាប់ឱនចំពោះមុខមន្ដ្រីទៅវិញ ។ ស្ដេចក៏បញ្ជាឲ្យសេនាដេញក្មេងឃ្វាលគោចេញបាត់ដោយមិនទាំងឲ្យប្រាក់មួយសេនផង ។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ???”
Thai Kimleang

No comments have been added yet.