ចំរើន អ៊ុយ > ចំរើន's Quotes

Showing 1-30 of 31
« previous 1
sort by

  • #1
    Haruki Murakami
    “Nobody likes being alone that much. I don't go out of my way to make friends, that's all. It just leads to disappointment. ”
    Haruki Murakami, Norwegian Wood

  • #2
    Maya Angelou
    “I've learned that people will forget what you said, people will forget what you did, but people will never forget how you made them feel.”
    Maya Angelou

  • #3
    Mahatma Gandhi
    “Your beliefs become your thoughts,
    Your thoughts become your words,
    Your words become your actions,
    Your actions become your habits,
    Your habits become your values,
    Your values become your destiny.”
    Gandhi

  • #4
    “មានរឿងរ៉ាវរបស់មនុស្សគិតរាក់ៗ បានប្រដៅថា មនុស្សត្រូវចេះស្គាល់ខ្លួនឯងឲ្យបានច្បាស់ ។ ត្រូវ!! គឺមនុស្សត្រូវតែស្គាល់ខ្លួនឯង ។ មនុស្សគិតរាក់ៗ និយាយថា ដើម្បីស្គាល់ខ្លួនឯង ត្រូវព្យាយាមរៀនសូត្រពីខ្លួនឯងនូវកំហុសរបស់ខ្លួន ហើយកែលម្អវា ។ ខ្ញុំថាពុទ្ធោ! អ្នកនិយាយនោះអត់ទាន់ស្គាល់ខ្លួនឯងសូម្បីបន្តិច ។ អ្នកប្រាជ្ញព្រះធម៌ បានចង្អុលបង្ហាញថា ដើម្បីឈានដល់វិស័យនៃការស្គាល់ខ្លួនឯង គឺមនុស្សត្រូវរស់នៅជាមួយបច្ចុប្បន្នភាពនៃខ្លួនឯង មានន័យថា តាំងសតិស្ទង់វេទនា វេទនា ពិនិត្យដង្ហើម ពិនិត្យដង្ហើម ជាដរាប អនិច្ចំៗ ទុក្ខំៗ អនត្តា តាមដំណើរហ្នឹងទៅ។ ខ្ញុំដឹងនិងយល់ថាខ្ញុំគឺជាអង្គចងចាំ បើគ្មានអង្គចងចាំ សល់តែសម្បកកាយ នុះវាមិនមែនជាខ្ញុំទេ។ ខ្ញុំយល់ដល់មួយដំណាក់ទៀតថា ខ្ញុំគឺជាការពាល់ត្រូវ គឺបើអ្នកក្ដិចអ្នកដទៃម្ដេចនឹងខ្ញុំឈឺ តែបើក្ដិចសាច់របស់ខ្ញុំ ខ្ញុំនឹងឈឺ ខ្ញុំពាល់ត្រូវ ដូច្នោះពាល់ត្រូវទើបជាខ្ញុំ។ ខ្ញុំយល់ដល់មួយដំណាក់ទៀតថា គ្មានខ្ញុំ គ្មានអញអីទេ គឺបើបែកធ្លាយរូបកាយនេះទៅ សល់តែទិន្នន័យ វាគ្មានធាតុពាល់ត្រូវអីទាំងអស់ គឺថាបើអ្នកទៅទាត់ទិន្នន័យមួយជើង តើទិន្នន័យស្រែកថាឈឺឬទេ ។ ទិន្នន័យជាថាមពល ច្បាស់ណាស់ថាវាមិនមានឈឺអីទេ ដូច្នេះវាគ្មានអញទេ ។ ប៉ុន្តែវាស្ថិតនៅត្រឹមថ្នាក់ប្រាជ្ញាឈ្លាសវៃប៉ុណ្ណោះ ខ្ញុំពុំទាន់ពាល់ត្រូវវានៅឡើយ ។”
    Thai Kimleang

  • #5
    “ចូរចងចាំថា ភាពល្អល្អិតល្អង ភាពប្រណិត កើតឡើងមកពីចំណុចតូចៗ ។ មនុស្សខ្វល់តែរឿងធំៗ មិនឆ្កឹះ មិនខាត់ចំណុចតូចៗឲ្យល្អ ដល់ទីបំផុតលទ្ធផលមិនជាទីគាប់ចិត្ត ។”
    Thai Kimleang

  • #6
    “រឿងនិទានជាភាសាអង់គ្លេសមួយ ដំណាលថាមានស្ដេចចក្រព័ធិរាជវង្វេងក្នុងព្រៃជ្រៅបែកហ្វូងមន្ដ្រីហ្លួង ព្រោះតែតាមដេញបាញ់សត្វព្រៃ ។ កណ្ដាលព្រៃស្ងាត់លឺសូរសម្លេងខ្យល់បក់ មែកឈើរេរាំទង្គិចសង្គៀតគ្នា ក្រូកក្រាកៗ សត្វបក្សីបក្សាយំ គួរជាទីមនោរម្យផង ជាទីគួរឲ្យខ្លាចផង ។ ព្រះរាជា មានចិត្តភិតភ័យបន្តិច អរសប្បាយបន្តិច សប្បាយជាមួយនឹងទិដ្ឋភាពនៃធម្មជាតិដ៏ត្រកាល ភ័យខ្លាចព្រោះថាមិនអាចរកផ្លូវទៅព្រះរាជវាំងវិញ ។ ពលរេសេនាស្ដាំឆ្វេង ហ្លួងមន្រ្តីភ័យស្លន់ស្លោព្រោះបាត់ព្រះរាជាជាអង្គជីវិតតម្កល់លើត្បូងរបស់ពួកខ្លួន ។ ពួកគេស្រែកផង រកផងតែពុំឃើញសោះ កើតការអស់សង្ឃឹមអង្គុយសំគុកគ្រប់ៗគ្នានៅឯវាលធំមួយ ។ ថ្លែងពីព្រះរាជា បន្ទាប់ពីចិត្តត្រេកត្រអាលនៅឯព្រៃ ក៏កើតការភ័យរកកលទួញកន្សៃសោកា ព្រោះថាមិនអាចទៅព្រះរាជវាំងវិញបាន ។ រំពេចនុះមានក្មេងឃ្វាលគោម្នាក់លេចមុខមក ឃើញព្រះរាជាក៏សួរថា ៖ អេ! លោកបង តើលោកបងឯងជាអ្នកណា? ហើយនៅឯណាដែរ?
    ព្រះរាជានឹកក្នុងចិត្តថា យីអាក្មេងចំកួតនេះមិនស្គាល់ថា អញជាស្ដេចទេអី? ។ ព្រះរាជាតបក្នុងភាសាសាមញ្ញ៖ អើ! ប្អូនប្រុស បងវង្វេងផ្លូវហើយ ។ និយាយអឹញ្ចឹង តើប្អូនឯងមានធ្លាប់ស្គាល់ស្ដេចទេ ប្អូន? ។ ក្មេងឃ្វាលគោតប៖ ទេ ទេ មិនស្គាល់ទេ ស្ដេចជាអ្វី? ។ ព្រះរាជា៖ អើចាំបងប្រាប់ ហើយឲ្យមាសប្រាក់ជាច្រើនដល់ឯងទៀតផង បើឯងជូនបងផុតពីព្រៃនេះសំដៅទៅក្រុងវិញ ។ ក្មេងឃ្វាលគោ៖ អូ!! ខ្ញុំស្គាល់! ចាំខ្ញុំជូនទៅ ។ ជិះនៅលើខ្នងសេះព្រះរាជាប្រាប់ក្មេងឃ្វាលគោថា ៖ បើប្អូនឃើញអ្នកណា មិនលុតជង្គង់ ឱនក្បាលសំពះក្រាបទេ ជននោះឯងជាស្ដេច ចាំទុក ពេលប្អូនឯងឃើញ ប្អូនឯងនឹងដឹងថាស្ដេចជាអ្វី ហើយអស្ចារ្យយ៉ាងណា ។ ទីបំផុតព្រះរាជាក៏បានជួបនឹងហ្វូងមន្ត្រីវិញមែន ។ ពួកហ្វូងមន្ត្រីឃើញព្រះរាជា ហើយក៏ឱនកា្របសំពះទទួលព្រះរាជា ។ ព្រះរាជាបានហៅក្មេងឃ្វាលគោថា នែ៎ អាល្អិត ឯងឃើញហើយឬនៅ ថាអ្នកណាជាស្ដេច អំណាចខ្លាំងយ៉ាងណា មើលទៅ!! ក្មេងឃ្វាលគោតប៖ អូ!!អស្ចារ្យមែនខ្ញុំ ហា្អ!! ស្ដេចមាន ២ នាក់ ស្ដេចមាន ២នាក់។ អាណា អាណា? ស្ដេចស្រែកឡើង ។ ហ្អេ!! នុះគឺ លោកបងឯង ហើយម្នាក់ទៀតគឺខ្ញុំ ព្រោះលោកបងឯងប្រាប់ខ្ញុំថា អ្នកណាមិនឱនក្បាល លុតក្រាបជាស្ដេច ឥឡូវលោកបងឯងក៏មិនឱនក្បាលសំពះ ខ្ញុំក៏អឹញ្ចឹង ដូច្នេះខ្ញុំក៏ជាស្ដេចដែរ ។ ស្ដេចខឹងព្រោះដំបូងឡើយ ចង់អួតអំណាចប៉ុន្តែទីបំផុតត្រូវអាប់ឱនចំពោះមុខមន្ដ្រីទៅវិញ ។ ស្ដេចក៏បញ្ជាឲ្យសេនាដេញក្មេងឃ្វាលគោចេញបាត់ដោយមិនទាំងឲ្យប្រាក់មួយសេនផង ។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ???”
    Thai Kimleang

  • #7
    “នយោបាយមិនមែនជាមុខរបរសម្រាប់រកស៊ីទេវាជាកិច្ចការរបស់មនុស្សដែលចង់ជួយស្រោចស្រង់ជាតិ ។
    បើមេដឹកនាំណាដែលចាត់ទុកថានយោបាយជារបរកស៊ីរបស់ខ្លួន គេនឹងដើរបញ្ចើចបញ្ចើរប្រជាជន ជាមួយនឹងអំណោយ(នុយ) ហើយប្រើពាក្យថា"អរគុណ" ទៅប្រជាពលរដ្ឋ ផ្ទុយមកវិញ ជនសប្បុរស មិនដែលអង្វរសុំជនរងគ្រោះដើម្បីបាន ឱកាសជួយសង្គ្រោះគេនោះទេ។ មានតែជនរងគ្រោះទេ ដែលអង្វរក ជនសប្បុរសឲ្យមកជួយស្រោចស្រង់ខ្លួន ពេលនោះប្រជាពលរដ្ឋដែលរងគ្រោះ នឹងប្រើពាក្យ "អរគុណ" ចំពោះជនសប្បុរស ។”
    Thai Kimleang

  • #8
    “ជូនចំពោះអ្នកដែលពូកែខាងជឿទាំងឡាយ អានហើយពិចារណាផងចុះ!!
    ច្បាប់សាកលនៃធម្មជាតិ ជាព្រះធម៌!!! អានរួចហើយ អញ្ចើញបួងសួងទៀតចុះ រៀបពិធីសាសនា ពិធីបូជាទៀតចុះ បើវាត្រឹមត្រូវ, ប៉ុន្តែច្បាប់សាកលនៃធម្មជាតិ មិនស្គាល់ថា បច្ច័យដែលអ្នកចូលរួមក៏សាងវត្ត មានប៉ុន្មាននោះទេ វាមិនស្គាល់បច្ច័យជាលុយដុល្លាររបស់អ្នកទេ ប៉ុន្តែមានតែចេតនាទេជាតួ នៃបុណ្យ និង បាប ។ ចេតនាល្អ ទទួលបានផ្លែផ្កាជាកុសល, ចេតនាអាក្រក់ទទួលបានផ្លែផ្កា ជាអកុសល វានឹងរករឿងអ្នក ពេលនេះ ឥលូវនេះ និង ក្នុងអនាគត បើអ្នកមានចេតនាអាក្រក់។”
    Thai Kimleang

  • #9
    “ប្រជាធិបតេយ្យដែលគេបណ្ដុះឲ្យអ្នក... ណាខ្មែរ!! ខ្ញុំឃើញថាខ្មែរឯងបានប្រជាធិបតេយ្យអាណាធិបតេយ្យហើយពេលនេះ ។ ខ្មែរឯងដឹងអត់ថាប្រជាធិបតេយ្យជាការចូលរួមធ្វើឡើងដោយកណ្ដាប់ដៃរបស់ខ្មែរទាំងឡាយ (៥០%+១) ទៅចងច្បាប់គៀបអំណាចរដ្ឋឲ្យមានតុល្យភាពវិញ រវាងពលខ្មែរឯង និង អ្នកកាន់កិច្ចការប្រទេសជាតិរបស់ខ្មែរឯង ។ ម៉េចក៏មិនយល់សោះអឹញ្ចឹង!!
    បាតុកម្មមិនមែនជាការបង្ហាញឲ្យឃើញថាមានប្រជាធិបតេយ្យទេត្បិតថាជាទូទៅប្រទេសប្រជាធិបតេយ្យពិតគេធ្វើបាតុកម្មទាមទារអ្វីមួយនុះមែន ប៉ុន្តែវាមានសុវត្ថិភាព និង ប្រសិទ្ធិភាពណាស់បន្ទាប់ពីគេរួច ព្រោះអ្នកកាន់ការងាររដ្ឋវាគ្មានអំណាចប្រមូលផ្ដុំ ។ ហើយចុះខ្មែរឯងវិញ យ៉ាងម៉េចដែរសព្វថ្ងៃមានអំណាចក្នុងដៃឬនៅ?
    ការចូលរួមធ្វើអ្វីមួយដោយមិនប្រកបនឹងការយល់ដឹងទេ នុះវានឹងបង្ករឲ្យការចូលរួមនុះទៅជាភាពអាណាធិបតេយ្យ ឬ បែកបាក់ខូចខាត ឬក៏បរាជ័យជាប្រាកដ ។
    អេ!! ឯងទៅណាសំលាញ់? ។ អូ! អូ! គ្នាទៅរកពេជ្រ!!
    ហា! ទៅរកពេជ្រ តើឯងស្គាល់ពេជ្រទេ? ។ ទេទេ! មិនស្គាល់ទេ!
    ហា្អក! មិនស្គាល់ពេជ្រទៅរកពេជ្រម៉េចបាន អាភ្លើ!! ។”
    Thai Kimleang

  • #10
    “ខ្ញុំមិនមែនជាមនុស្សវាយឬកក្នុងការរាប់អានមនុស្សនោះទេ ប៉ុន្តែវាលំបាកក្នុងការហាមាត់និយាយពាក្យមិនបានការជាមួយពួកគ្មានបានការប៉ុន្តែបើទោះជាខ្ញុំដាច់ចិត្តរាប់អានមនុស្សធុននោះ វាមិនយូរមិនឆាប់នោះទេ ខ្ញុំនិងគេនឹងក្លាយជាសត្រូវនឹងគ្នា ដូច្នេះការមិនរាប់អានឲ្យស្គាល់គ្នាជាជម្រើសរបស់ខ្ញុំចំពោះមនុស្សធុននោះ គឺវាប្រសើរជាងការស្គាល់គ្នាហើយក្លាយជាសត្រូវនឹងគ្នា ។”
    Thai Kimleang

  • #11
    “បញ្ហាដែលកើតមាននៅក្នុងព្រះពុទ្ធសាសនា គឺ សាសនា ព្រោះថាព្រះពុទ្ធបង្រៀនតែធម៌បដិបត្តិ មិនបង្រៀនពិធីបូជា ពិធីសាសនាអ្វីទេ គឺ បង្រៀនតែ ធម៌ប្រតិបត្តិជីវិតតែប៉ុណ្ណៅះ ។ ព្រះពុទ្ធ មិនមែនជាសាសនា មិនមែនជានិកាយណាមួយទេ។ គោលដៅទីបំផុតរបស់ព្រះអង្គគឺ ទៅវិបស្សនាសំអាតចិត្ត មិនមែន ត្រឹមតែរក្សាសិក្ខាបទហៅថាសព្ថគ្រប់នោះទេ វាគ្រាន់តែជាគ្រឹះតែប៉ុណ្ណោះ ។
    ព្រះពុទ្ធសាសនា - សាសនា = ព្រះពុទ្ធ ។”
    Thai Kimleang

  • #12
    “ជីវិតពិតណាស់មានបញ្ហាស្មុគស្មាញ ។ ជួនកាលព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ ពេលខ្លះក៏កេីតការខ្វាយខ្វល់ព្រោះលួចលាក់ស្រលាញ់អ្នកដទៃ ។ ជាពិសេសបញ្ហាប្រឈមសម្រាប់ជីវិតយុវជន
    គឺសេចក្ដីស្នេហា ។ បេីគិតឱ្យធ្លុះធ្លាយទៅ វាពិតជាបំផ្លាញសន្តិភាពរបស់យេីងច្រេីនពេកហេីយ ។ យុវជនអាចប្រព្រឹត្ត ឬសម្រេចធ្វេីរឿងណាមួយ ដោយផ្អែកលេីការយល់របស់ខ្លួន ។ ហេតុនេះហេីយដេីម្បីដោះស្រាយនូវកង្វល់ ឬវិបត្តិទាំងឡាយ លុះត្រាតែគេយល់ច្បាស់អំពីប្រភពនៃបញ្ហាជាមុន ប៉ុន្តែដំបូងបំផុតដេីម្បីសម្គាល់បាននូវប្រភពនៃបញ្ហា គេត្រូវមានមូលដ្ឋានពិចារណាជាមុនសិន ។”
    Thai Kimleang

  • #13
    “ក្នុងលោកនេះបើមានព្រះពុទ្ធ ឬ ព្រះជាម្ចាស់ណាមួយអង្គគង់នៅចាំស្ដាប់កង្វល់ និង សំណូមពររបស់មនុស្សមែន ខ្ញុំថា ព្រះអង្គនឹងថ្ងូរថា ម្ដេចក៏បន់ស្រន់ច្រើនម្ល៉េះកូនៗ ឪពុក មិនដឹងជួយអ្នកណាមុនទេ ។ ព្រះអង្គនឹងបន្តទៀតថា បើកូនឯងគោរពស្នេហាចំពោះឪពុក កូនទាំងឡាយទុកឲ្យឪពុកទំនេរខ្លះផងបានទេកូន ។
    មនុស្សនឹងតបទៅវិញថា បើព្រះអង្គជួយខ្ញូំបានខ្ញុំថ្វាយដង្វាយដ៏ធំដុំជាទីគាប់ ។
    ព្រះអង្គនឹងត្រាស់ថា ឪពុកមិនលេងជំនួញជាមួយកូនទាំងអស់គ្នាទេ ព្រោះឪពុកហត់នឿយណាស់កូន ។”
    Thai Kimleang

  • #14
    “បើសិនណាគេស្គាល់ភាពពិតប្រាកដនៃស្នេហា គេនឹងជ្រើសរើសដោយពុំស្ទាក់ស្ទើរចិត្តក្នុងការរួមរស់ជាមួយមនុស្សជាទីស្រលាញ់ ។
    មនុស្សមានស្នេហាដោយពុំស្គាល់ថាអ្វីជាស្នេហា គឺបើលេងល្បែងនេះ១០០ដង នឹងទទួលរងឈឺចាប់១០០ដង វាប្រៀបបាននឹងមនុស្សដែលមិនស្គាល់អំពីត្បូងពេជ្រ ហើយប្រឹងកាប់លូងដីរកត្បូងពេជ្រដូច្នោះដែរ វាបានតែភាពទទេ ។”
    Thai Kimleang

  • #15
    “មានមនុស្សខ្លះ យកទ្រឹស្ដីមកប្រើចំពោះភាពជាក់ស្ដែង ប៉ុន្តែហាក់ដូចជាពុំស៊ីគ្នាសោះរវាងទ្រឹស្ដី និង ភាពជាក់ស្ដែង ដោយសារថាទ្រឹស្ដីបានចេញពីមាត់មុនការយល់អំពីរឿងជាក់ស្ដែង ជាអាទិ៍គាត់ឲ្យគិតវិជ្ជមាន គ្រប់រឿងរ៉ាវ គ្រប់កាលៈទេសៈ ប៉ុន្តែជាលទ្ធផល ការប្រតិបត្តិរបស់គាត់នូវការគិតវិជ្ជមានតាមទ្រឹស្ដីរបស់គាត់នោះ គ្មានបានការសោះ ដោយសាថា គាត់ងប់តែនឹងទ្រឹស្ដី ដោយមិនយល់អំពីភាពជាក់ស្ដែង ។
    មុននឹងគិតថា រឿងណាមួយវិជ្ជមាន តើយើងត្រូវធ្វើបែបណានោះ គឺដំបូង ត្រូវរកឲ្យឃើញ ស្ថានភាពជាក់ស្ដែងនៃរឿងនោះជាមុនសិន ។ ហើយត្រូវព្រមទទួលយកស្ថានភាពជាក់ស្ដែងនោះ បន្ទាប់មកចាំគិតថា តើស្ថានភាពជាក់ស្ដែងបែបហ្នឹង តើគួរធ្វើម៉េចទើបបានផលចំណេញ ។ ឧ៖ ប្ដីឈ្លោះវាយប្រពន្ធរាល់ថ្ងៃ ការលែងលះជាដំណោះស្រាយដ៏ល្អ ប៉ុន្តែអ្នកទ្រឹស្ដីនិយមដោយមិនយល់អំពីភាពជាក់ស្ដែង ច្បាស់ជានិយាយថា ការលែងលះជារឿងអវិជ្ជមាន ។”
    Thai Kimleang

  • #16
    “មនុស្សល្ងង់ខ្លៅទាំងឡាយ មានខ្លួនឯងជាសត្រូវ នេះជាអ្វីដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្តែង
    ។ គ្មានសត្រូវខាងក្រៅឯណាខ្លាំងជាងសត្រូវក្នុងខ្លួនឡេីយ ប៉ុន្តែបេីឈ្នះខ្លួនឯងហេីយ ស្វ័យប្រវត្តិឈ្នះអ្នកដទៃ ។”
    Thai Kimleang

  • #17
    “អ្នកប្រាជ្ញទាំងឡាយពុំមែនជាមនុស្សដែលធ្វេីតម្រូវចិត្តរបស់អ្នកដទៃទេ ប៉ុន្តែជាមនុស្សដែលធ្វេីនូវអ្វីដែលខ្លួនយល់ថាត្រឹមត្រូវស្របតាមឧត្តមគតិ បេីសិនទោះជាទង្វេីនោះត្រូវប្រទូស្ដនឹងជនពាលដ៏ច្រេីនយ៉ាងណានោះក៏ដោយ ៕”
    Thai Kimleang

  • #18
    “មនុស្សស្រីម្នាក់អាចហ៊ានលួចស្រលាញ់បុរសម្នាក់ ប៉ុន្តែហេតុអ្វីបានជាមិនអាចហ៊ានប្រឈមមុខទៅវិញ ។ បុរសនោះអាចនឹងមិនស្រលាញ់អ្នក ប៉ុន្តែក៏ពុំមានន័យថា បុរសនោះអាចហាមឃាត់ចិត្តស្រលាញ់របស់អ្នកចំពោះគេដែរ ព្រោះការស្រលាញ់នេះត្រូវបានបង្កេីតឡេីងដោយខ្លួនអ្នកផ្ទាល់។ បេីសិនណាគេមិនឱ្យតម្លៃចំពោះការស្រលាញ់របស់អ្នកទេ ហេីយខ្លួនអ្នកផ្ទាល់ថែមទាំងជាន់ឈ្លីទៅលេីសេចក្តីស្រលាញ់មួយនេះទៀត នោះបញ្ជាក់ថាអ្នកជាមនុស្សល្ងង់រឿងស្នេហាខ្លាំងណាស់ ហេីយបេីដូច្នេះមែនសូមស្បថឈប់បង្កេីតស្នេហាផ្សេងទៀតទៅ ដេីម្បីចៀសវាងការធ្វេីឱ្យខ្លួនឯងរងទុក្ខ៕
    (សារសម្រាប់មនុស្សស្រីដែលមានវិបត្តិិ)”
    Thai Kimleang

  • #19
    “ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។
    សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។”
    Thai Kimleang

  • #20
    “ពត៌មានខាងក្រៅខ្លះគឺសុក្រឹតត្រឹមត្រូវណាស់ ប៉ុន្តែក៏ពីព្រោះតែអគតិក្នុងខ្លួនរបស់អ្នកធ្វេីឱ្យអ្នកទុទិដ្ឋិចំពោះវា ។ ដែលហៅថាអគតិ គឺជាកិលេសនាំឱ្យកេីតសេចក្ដីលម្អៀង ដែលប្រកបផ្សំដោយ លម្អៀងដោយស្អប់, លម្អៀងដោយស្រលាញ់, លម្អៀងព្រោះភ័យ, និង លម្អៀងព្រោះរបាំងកិលេស (កង្វះពត៌មានខាងក្រៅខ្លួន និង ក្នុងខ្លួន) ៕”
    Thai Kimleang
    tags: idea, info, wise

  • #21
    “គេសួរខ្ញុំថា តើខ្ញុំហ្នឹងស្រលាញ់ព្រះពុទ្ធសាសនាទេ?
    ខ្ញុំប្រាប់ថាមិនស្រលាញ់ទេ!! ប៉ុន្តែខ្ញុំយល់ព្រះធម៌ ។
    គេថា ខ្ញុំគ្រីស្ទាន!!
    ខ្ញុំថា បើថាខ្ញុំជាគ្រីស្ទានគឺរឹតតែមិនមែនទៅទៀត ។ គេសួរថា ចុះអ្វីវិញទៅចឹង?
    ខ្ញុំថា ខ្ញុំយល់ព្រះធម៌នៃព្រះពុទ្ធ ។ គេថា បើយល់ព្រះធម៌គឺព្រះពុទ្ធសាសនាហើយ ម៉េចបានមិនស្រលាញ់? ខ្ញុំថាខ្ញុំមិនមែនព្រះពុទ្ធសាសនាទេ!! ខ្ញុំមិនមានភក្ដីភាពចំពោះសាសនាព្រះពុទ្ធទេ ប៉ុន្តែខ្ញុំជាអ្នកយល់ពីព្រះធម៌ ។ គេសួរថាបើយល់ពីព្រះធម៌ ប្រាប់ខ្ញុំមើលតើមានឋាននរកទេ មានឋានសួគ៌ទេ តើមានខ្មោចអត់? ខ្ញុំថា នរកមិនមែនឋាន សួគ៌មិនឋានទេ វានៅក្នុងចិត្ត ។ បើខ្មោចមានមែនគឺពេលមនុស្សងាប់គេហៅខ្មោច!! ប៉ុន្តែព្រលឹងខ្មោចគ្មានទេ!! គេថាខ្ញុំអត់យល់ពីព្រះធម៌ព្រះពុទ្ធ ។ ខ្ញុំសង្វេគចិត្តពេក ព្រោះម្នាក់នុះងងឹតទាំងថ្ងៃ ។ ខ្ញុំក៏ថា ហ្ហើយមិនអីទេ! ចាំថ្ងៃក្រោយជជែកគ្នាទៀត ។”
    Thai Kimleang

  • #22
    “ភាពល្ងង់ខ្លៅរបស់ជនជាតិមួយជាភាពខ្សោយកំពូលបំផុតក្នុងចំណោមភាពខ្សោយទាំងឡាយនៃជាតិសាសន៍នុះ ហើយក៏ជាមូលហេតុធ្វើឲ្យជាតិសាសន៍ដទៃមើលងាយ និង ចំអកឡកឡឺយ ។”
    Thai Kimleang

  • #23
    “បើអ្នកពោលថាអ្នកក៏ជាមនុស្សស្គាល់ដំណើរធម្មជាតិ អ្នកគួរណាស់ត្រូវដឹងពីដំណើរប្រព្រឹត្តទៅនៃសង្គមរីកចម្រើនតាមលក្ខណៈនៃច្បាប់ធម្មជាតិ ។ សន្តិភាពនៃច្បាប់ធម្មជាតិមានមូលដ្ឋានដំបូងបំផុតនៅឯចិត្តរបស់មនុស្សម្នាក់ៗហ្នឹងហើយ ។ បើអ្នកជាមនុស្សដែលគ្មានសន្តិភាពផ្លូវចិត្តទេ ផ្លូវចិត្តរបស់អ្នកមានស្នាមកំហឹង គំនុំគុំគួន ព្យាបាទ ច្រណែននិន្ទាឈ្នានីស នុះចិត្តបែបនេះវាគ្មានលំនឹងទេ វារង្គោះរង្គើ មិនហ្នឹងនសោះឡើយ ចិត្តនេះពោរពេញទៅដោយកិលេស ភាពជ្រួលជ្រាល ។ ចិត្តបែបនេះ បើអ្នកណាទៅប្រាស្រ័យទាក់ទងជាមួយ អ្នកនោះឯងនឹងទទួលនូវភាពមិនសុខស្រួល មិនមានសន្តិភាពដោយឥទ្ធិពលនៃស្នាមទោសៈនៃចិត្តនុះ អឹញ្ចឹងហើយតើសន្តិភាពម្ដេចមានចំពោះពិភពលោកទៅ បើសូម្បីតែមនុស្សពីរនាក់ប្រាស្រ័យគ្នាមិនបានផងនុះ។ ដូច្នេះដំណើរសន្តិភាពនៃច្បាប់ធម្មជាតិវាប្រព្រឹត្តឡើងពីមនុស្សម្នាក់ៗជាមុន គឺមនុស្សម្នាក់ៗត្រូវមានសន្តិភាពផ្លូវចិត្តជាមុនទើបពិភពលោកនេះមានសន្តិភាពកើត ។
    ដូចគ្នាផងដែរ ចំពោះដំណើររីកចម្រើននៃសង្គមមួយ វាផ្ដើមពីកោសិកានៃសង្គមនុះជាមុន ។ កោសិកាត្រូវតែជាកោសិកាដែលចម្រុងចម្រើន ជាកោសិកាដែលផ្ដល់ឲ្យកោសិកាដទៃទៀតប្រាស្រ័យទាក់ទងបាន ជាកោសិកាដែលផ្ដល់ឲ្យកោសិកាដទៃទៀតពឹងពាក់បាន ជាកោសិកាដែលបូជាខ្លួនសម្រាប់ប្រយោជន៍រួម ។ តើកោសិកាល្អនុះជាកោសិកាបែបណា?
    កោសិកាល្អជាកោសិកាពោរពេញទៅដោយធនធាន ។ ធនធានសំដៅជាពិសេសទៅដល់ចំណេះដឹង ។ ប្រជាពលនៃរដ្ឋដែលពោរពេញដោយចំណេះដឹង នឹងធ្វើឲ្យសង្គមនុះរីកចម្រើនទៅយ៉ាងរហ័សបំផុត ពីព្រោះសង្គមនេះសម្បូរទៅដោយខ្លឹមមនុស្ស ។ ការបង្ហាញនេះជាការរីកចម្រើននៃសង្គមស្របតាមដំណើរនៃច្បាប់ធម្មជាតិ ។ បើសង្គមគ្មានកោសិកាដែលពោរពេញទៅដោយធនធានទេ ទោះជាយកព្រះឥន្ទ ព្រះព្រហ្ម ទេវតាណា មកដឹកនាំក៏ជួយសង្គមដុនដាបនុះមិនបានដែរ ។ ចូរកុំព្យាយាមធ្វើអ្វី បញ្ច្រាសនឹងដំណើរនៃច្បាប់ធម្មជាតិ ព្រោះវាមានតែនាំទៅរកវិនាសទេ ។”
    Thai Kimleang

  • #24
    “បើអ្នកមោទនភាពជាតិ លុះត្រាតែជាតិវាខ្លាំង ។ ប៉ុន្តែបើមោទនភាពជាតិ ដោយការពិតគឺជាតិខ្សោយនុះ នុះវាបង្ហាញថា យើងចូលរួមគ្នាធ្វើឲ្យកប់ពពក ហើយរត់មកជ្រកនឹងអាចម៍ជន្លេនហើយ ។”
    Thai Kimleang

  • #25
    “អាយុគ្រាន់តែជាតួលេខ ។ ការគោរពមិនមែនសម្លឹងបាញ់ឆ្ពោះទៅមនុស្សអាយុចាស់ជាងខ្លួននុះទេ ។ ការគោរពគួរឲ្យដល់មនុស្សដែលមានគុណធម៌ ។ ប៉ុន្តែដើម្បីបង្ហាញលក្ខណៈមិនអសុជីវធម៌ គួរណាស់កុំប្រើសកម្មភាពមិនសមរម្យចំពោះមនុស្សចាស់ជាងខ្លួន ។”
    Thai Kimleang

  • #26
    “មានជីវិតមកនេះ ម្ដេចអ្នកប្រឹង ធ្វើដូចមែនទែនម្ល៉េះ ។ ជីវិតរស់នៅតាមដំណើររបស់ធម្មជាតិ គឺជារឿងមួយដ៏មានន័យហើយ ។ ជីវិតគ្មានន័យអ្វីលើសពីនេះទេ!! ការរស់នៅស្គាល់បុព្វហេតុរបស់ជីវិត នុះគ្មានអ្វីត្រូវប្រតិកម្មសោះ ។ ជីវិតមានលុយ ឡានទំនើបយ៉ាងណាក៏ដោយ បើមិនស្គាល់បុព្វហេតុនៃការរស់នៅនេះទេ ជីវិតគ្មានន័យ ជីវិតគ្មានន័យ ។ រស់តាមដំណើរនៃធម្មជាតិគឺសប្បាយ មានក្ដីសុខច្រើន”
    Thai Kimleang

  • #27
    “សំលាញ់! ខ្ញុំមានឆន្ទៈជួយអ្នក ប៉ុន្តែអ្នកគ្មានឆន្ទៈក្នុងការទទួលទាល់តែសោះ ។
    ខ្ញុំលឺសម្លេងអ្នកដង្ហើយហៅស្រែករកជំនួយ អ្នកស្រែកហើយស្រែកទៀត សម្លេងនុះ ធ្វើឲ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ចិត្តរបស់ខ្ញុំក្ដុកក្ដួល ។ ខ្ញុំស្ទុះកាត់បន្លាមុតជើង ខ្ញុំវារ ខ្ញុំលូនទៅដើម្បីធ្វើរឿងប្រកបដោយឧត្តមគតិ ពេលខ្ញុំឃើញអ្នកកំពុងតែត្រូវគេរុញទៅមាត់ជ្រោះ ខ្ញុំក៏ស្ទុះទៅឱបទាញអ្នកមកវិញ ប៉ុន្តែអ្នកបែរជាស្ដីបន្ទោសថា ខ្ញុំជាមនុស្សល្ងង់ទៅវិញ ។”
    Thai Kimleang

  • #28
    “ទំនុកចិត្តវាកើតមកពីការយល់ច្បាស់អំពីដំណើរនៃរឿងអ្វីមួយ វាកើតបានលុះត្រាតែអ្នកពិចារណាយល់ថាវាច្បាស់ជាអឹញ្ចឹង វាត្រូវតែអឹញ្ចឹង ដោយខ្លួនអ្នកផ្ទាល់ ។ ដូច្នេះទំនុកចិត្តជាគ្រឹះមហាសែនមាំមិនរង្គើ មិនរលំ ។ ទំនុកចិត្តមានហេតុផលជាគ្រឿងបម្រុងប្រយ័ត្ន ។ជំនឿទើបធ្វើឲ្យមនុស្សគ្មានការបម្រុងប្រយ័ត្ន ព្រោះព្រមទទួលតាមដោយច្រានចោលនូវហេតុផល ដូច្នេះជំនឿជារឿងនាំមនុស្សឲ្យទៅកន្លែងងាប់ឈរ ។”
    Thai Kimleang

  • #29
    “បើកង្វល់របស់អ្នកដែលបានរ៉ាយរ៉ាប់ប្រាប់មកនោះ ជាកង្វល់ប្រឌិត ជាកង្វល់កើតពីល្បែងប្រាជ្ញាឈ្លាសវៃ មិនកើតពីចិត្តពិតប្រាកដ ខ្ញុំសំណូមពរថាពេលក្រោយលើកកង្វល់ទាំងនុះទៅនិយាយក្នុងបង្គន់លាមកសិន ចាំយកមកពិពណ៌នាប្រាប់ខ្ញុំតាមក្រោយ នឹងអាលខ្ញុំថែមមួយស្បែកជើងជាដំណោះស្រាយសម្រាប់អ្នក ។”
    Thai Kimleang

  • #30
    Albert Einstein
    “If you want to live a happy life, tie it to a goal, not to people or things.”
    Albert Einstein



Rss
« previous 1